កណ្តាល៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ប្រចាំខែឆមាសទី២ ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀត។