រតនគិរីៈ ដោយមើលឃើញពីបញ្ហាគ្រោះថ្នាក់ចរារណ៍ដែលកើតមានឡើងច្រើនគួរអោយកត់សំគាល់ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៉ូច ណាន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ
បានចុះទៅរៀបចំផ្ទាំងភ្លើងសូឡាចំនួន០២ផ្ទាំង នៅលើដងផ្លូវលេខ៧៨A ដើម្បីដាក់បំភ្លឺផ្លូវជូនប្រជាពលរដ្ឋ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ ផ្ទាំងភ្លើងសូឡាចំនួន០២ផ្ទាំង គឺប្រើប្រាស់ថវិកាអស់ចំនួន២០០ដុល្លា ដែលជាថវិការបស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ។