កំពង់ចាម៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដើម្បីអបអរសាទរបុណ្យ រុក្ខទិវា៩កក្កដា លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំនាយ នាយរងក្រោមឱវាទ ចុះពិនិត្យការសាងសង់អគារសេនាធិការដ្ឋានថ្មី និងដាំដើមឈើ(ដើមធ្នង់) ចំនួន២០៧ដើម ក្នុងបរិវេណ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម(ថ្មី) ស្ថិតនៅក្នុងភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។