កំពង់ឆ្នាំង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងខេត្តកំពង់ឆ្នាំង និងបើកចែកជូនឯកសណ្ឋានប្រតិបត្តិការ ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍មេបញ្ជាការផ្ទាល់ ជូនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង (កាត់ជូន ម្នាក់មួយកំប្លេ) សម្រាប់ស្លៀកពាក់ក្នុងពិធីប្រារព្ធខួបលើកទី២៩ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២២) និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា ក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំងខាងមុខ ពិធិចែកឯកសណ្ឋាននេះធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
qjn