កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ពិធីប្រារព្ធខួបលើកទី២៩ ទិវាបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២២) និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានសមាសភាពអញ្ជើញចូលរួមមាន តំណាងស្នងការផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ស្នងការស្រាវជ្រាវ និងបង្រ្កាបបទល្មើស ស្នងការស្រាវជ្រាវពត៌មានសន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីខេត្តដែលមានការពាក់ព័ន្ធ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។