You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន

ព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តីក្រោមឱវាទអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាសរុបចំនួន ១,០០០,០០០រៀល និងសម្ភារៈមួយចំនួនមានទឹកដោះគោឆៅ ០១កេស ទឹកត្រចៀកកាំមួយកន្រ្តក ទឹកផ្លែឈើ ០២កេស ទឹកឃ្មុំ ១លីត្រ ជូនលោកស្រីអនុសេនីយ៍ត្រី ហាស់ សុខេនណារ៉ុង ជំនួយការលេខាធិការដ្ឋាន ដែលទើបសម្រាលកូន។