ឧត្តរមានជ័យៈ នៅវេលាម៉ោង ១៥ និង១៥នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនស្ត្រីជាមេកន្ទុយលេខម្នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅចំណុច ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ស្ត្រីជាមេកន្ទុយលេខ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ
ស៊ុន អ៊ីត ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុថហត្ថបានធ្វើការចាប់យកវត្ថុតាងមយយចំនួនរួមមានៈ
០១. ឯកសារកត់លេខឆ្នោត ចំនួន០២សន្លឹក
០២. សន្លឹកកាបោនពណ៌ខៀវ ចំនួន០១សន្លឹក
០៣. សៀវភៅកត់ឈ្មោះអ្នកទិញឆ្នោត ចំនួន០២ក្បាល
០៤. ទូរសព្ទ័ដៃ ចំនួន០២គ្រឿង
០៥. ប៊ិច ចំនួន០១ដើម
០៦. ទឹកលុប ចំនួន០១
០៧. បន្ទាត់ ចំនួន០១
០៨. ប្រាក់រៀលចំនួន ៤៥៦.៩០០រៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។