អហ ភ្នំពេញ៖ ម៉ោង១៤និង១៥នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចក្នុងផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មី៣ កម្លាំងអាវុធហត្ថដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌួង សេរីរតនៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបនិងទីលំនៅមិនពិតប្រាកដ ដោយជនសង្ស័យវាយជនបរទេសយកកាបូប។ មន្ត្រីអាវុធហត្ថបានប្រាប់ឱ្យថា កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង៥និង០០នាទី នៅចំណុចបន្ទប់ទឹកក្នុងផ្សារសុរិយាម៉ល ជនរងគ្រោះឈ្មោះ RANDALL ភេទប្រុស អាយុ៦៦ឆ្នាំ សញ្ជាតិអាមេរិក បានដើរចូលទៅក្នុងបន្ទប់ទឹកនៅក្នុងផ្សារសុរិយាម៉ល ស្រាប់តែជនសង្ស័យឈ្មោះ ឌួង សេរីរតនៈ បានចូលទៅវាយជនរងគ្រោះបណ្តាលអោយបែកក្បាល ហើយដណ្តើមយកកាបូបស្ពាយ ប៉ុន្តែជនរងគ្រោះបានដណ្តើមយកកាបូបនោះបានមកវិញ ភ្លាមនោះជនសង្ស័យក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ បន្ទាប់មក រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នេះ ទើបកម្លាំងជំនាញអាវុធហត្ថដូនពេញ បានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យតែម្តង។

អាវុធហត្ថខណ្ឌដូនពេញចាប់បានជនសង្ស័យវាយជនបរទេសយកកាបូប
- Post author:Eng Hy
- Post published:September 5, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ដុតបំផ្លាញរថយន្តកែឆ្នៃ សំរាប់ដឹកឈើចំនួន ០១គ្រឿង នៅស្រុកភ្នំក្រវាញ

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីគ្រឿងញៀន!

អាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់
