You are currently viewing វរសេនីយ៍ឯក ឃុន  ប៊ុនហូ ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែកក្កដា

វរសេនីយ៍ឯក ឃុន  ប៊ុនហូ ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែកក្កដា

កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ ២០២២ លោក វរសេនីយ៍ឯក ឃុន  ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែកក្កដា ទិសដៅបន្ត ដោយមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត នាយ នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ អង្គភាព ទាំង២ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកផងដែរ។