You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំមន្ត្រីក្រោមឱវាទនាំយកទានវស្សាទៅប្រគេនព្រះសង្ឃចំនួន ១០វត្ត

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំមន្ត្រីក្រោមឱវាទនាំយកទានវស្សាទៅប្រគេនព្រះសង្ឃចំនួន ១០វត្ត

រតនគិរី៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងលោកជំទាវ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទនាំយកទានវស្សាទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមវត្តឧត្ដមរតនារាមអូរចេង ហៅវត្តអូរចេង និងបាននាំយកថវិកា និងទេយ្យទាន គ្រឿងឧបភោគបរិភោគដែលជាការចូលរួមរបស់នាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រគេនព្រះសង្ឃចំនួន ១០ វត្ត ក្នុងស្រុកកូនមុំដោយវត្តនីមួយៗទទួលបាន៖

១.ទានព្រះវស្សាចំនួន ១គូ

២. មី ២ កេស

៣. ប្រេងឆា ៣លីត្រ

៤. ស្ករស ២គីឡូក្រាម

៥. ប៊ីចេង ១គីឡូក្រាម

៦. ទឹកស៊ីអ៊ីវ ១យួរ

៧. ទឹកត្រី ១យួរ

៨. ទឹកបរិសុទ្ធ ២ កេស

៩. អង្ករ ៥០ គីឡូក្រាម

១០. ថវិកា ៤០ម៉ឺនរៀល

ជូនថវិកាតាអាចារ្យចំនួន ៦ នាក់ម្នាក់ ៥ម៉ឺនរៀល យាយជី ៨ នាក់ ម្នាក់ ៣ម៉ឺនរៀលថវិកាសរុបចំនួន ៩,៤៧០,០០០ រៀល ។