You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១

កណ្តាល៖ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ ផ្សព្វផ្សាយផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងពិធីផ្សេងៗ នាពេលខាងមុខ ផ្សព្វផ្សាយពីសភាពការណ៍ជាតិ និងអន្តរជាតិ ផ្សព្វផ្សាយណែនាំអប់រំពីជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូបាញ់អាល់កុល និងរក្សាគម្លាត កុំឲ្យឆ្លងដល់ក្រុមគ្រួសារ និងអ្នកដទៃ ក្នុងសង្គមជាតិ ព្រមទាំងបានណែនាំផ្សព្វផ្សាយការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានលើកឡើងថា ក្នុងនាមលោកជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សូមអបអរសាទរ និងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង និងពលទាហន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច បេសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងយប់ ទាំងថ្ងៃ ទាំងភ្លៀងរលឹម ពុំខ្លាចនឿយហត់ និងសម្រេចបានជោគជ័យជាទីមោនៈ។