តាកែវៈ ស្រី-ប្រុស មួយក្រុមមានគ្នាចំនួន០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុថហត្ថតាកែវ ឃាត់ខ្លួន ស្របពេលដែលពួកគេកំពុងតែលេងល្បែងស៊ីសង (ចាក់អាប៉ោង)។
បើតាមប្រភពពត៌មានពីលោកវរសេនីយ៍ត្រី ជុំ ស៊ីប៉ូ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្នុងតូបខាងកើតផ្ទះសំណាក់សម្ភស្សក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ស្រី សុខហៀង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ
០២. បុឹង សាម៉េត ភេទប្រុស អាយុ៤៨ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ
០៣. អ៊ុន ហ៊ុច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ
០៤. ជួន សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ
០៥. អ៊ុន សុខុម ភេទ ប្រុសអាយុ ៥១ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិ ចោមពល
ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា បន្ថែមពីនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. មេអាប៉ោងចំនួន ១
០២. មូ៉តូចំនួន ០៥គ្រឿង
០៣. ទូរស័ព្ទដៃ ចំនួន០៧គ្រឿង
០៤. ប្រាក់ដុល្លា ចំនួន ១០០ដុល្លា
០៥. ប្រាក់រៀល ចំនួន ៣០០.០០០រៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។