You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១

ព្រៃវែង ៖ នៅរសៀលចន្ទ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ ដោយមានសមាសភាពចូលរួម មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទំាង៧ នាយការិយាល័យទំាងអស់ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជវុធហត្ថក្រុង-ស្រុកទាំង ១៣។