កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃចន្ទទី១១ ខែខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំប្រជុំជួរទ័ពដើម្បីត្រួតពិត្យកម្លាំង ត្រួតពិនិត្យបរិក្ខារ គ្រឿងបំពាក់ និងផ្សព្វផ្សាយផែនការការពារពិធីប្រារព្ធខួបលើកទី២៩ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២២) និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។