កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមរៀបចំពិធីអបអអរសាទរទិវាកងរាជអាវុធហត្ថខួបលើកទី២៩ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២២) និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។