ក្រចេះៈ នៅវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល បានធ្វើការឃាត់រថយន្តដឹកឈើល្មើសច្បាប់ចំនួន០១គ្រឿង ស្ថិតនៅចំណុច ភូមិជ្រោះជ្រៅ ឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ ។
នេះបើយោងតាមប្រភពពត៌មានពី លោកវរសេនីយ៍ទោ ស្រ៊ុន សោភ័ណ្ឌ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ
កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនល្មើសចំនួនម្នាក់ មានឈ្មោះ និន រ៉ានី ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិអណ្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
បន្ថែមពីនោះដែរ លោកវរសេនីយ៍ទោ បានបញ្ជាក់ទៀតថា កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត ចំនួន០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5029
០២. ឈើជ្រលង់ម្រេច ចំនួន ៦៧ដើម។
ជនសង្ស័យ និងវត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។