រតនគិរី៖ ព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងលោកជំទាវ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទនាំយកទៀនវស្សាទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមវត្តសិលាសុវណ្ណគង្គារ ហៅវត្តអណ្តូងមាស ស្ថិតនៅក្នុងស្រុកអណ្តូងមាស ព្រមទាំងបាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាដែលជាការចូលរួមរបស់នាយ នាយរងអាវុធហត្ថខេត្ត និងស្រុកអណ្តូងមាសរួមមាន៖
១.ទៀនព្រះវស្សាចំនួន ១ គូ
២. មី ៤ កេស
៣. ប្រេងឆា ៥ លីត្រ
៤. ស្ករស ៣ ថង់
៥ អំបិល ២ ថង់
៦. ប៊ីចេង ១ ថង់
៧. ទឹកស៊ីអ៊ីវ ៣ យួរ
៨. ទឹកត្រី ៣ យួរ
៩. ទឹកបរិសុទ្ធវីតាល់ ២ កេស
១០. ទឹកក្រូច ១ កេស
១១. សាប៊ូ ១ ដប
១២. ត្រីខ ២ យួរ
១៣. អង្ករ ១៥០ គីឡូក្រាម
១៤. ថវិកា ២,០៩០,០០០ រៀល
ប្រគេនព្រះសង្ឃចំនួន ៤ អង្គ តាជី យាយជីចំនួន ៤ នាក់ អស់ថវិកាចំនួន ៧.០០.០០០ រៀល សរុបថវិកាចំនួន ៣,៧៩០,០០០ រៀល ។