ព្រះវិហារ៖ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារ កងរាជអាវុធហត្ថឆមាសទី១ និង ទិសដៅការងារឆមាសទី២ឆ្នាំ២០២២ ដោយមានសមាសភាពចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការរង ប្រធានមន្ទីរ និងនាយការិយាល័យចំណុះ ព្រមទាំងមេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក។