You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងចុះត្រួតពិនិត្យមើលស្ថានភាពកំពស់ទឹកភ្លៀង

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងចុះត្រួតពិនិត្យមើលស្ថានភាពកំពស់ទឹកភ្លៀង

ព្រះសីហនុ៖ នៅវេលាម៉ោង១៥:៤៥នាទីរសៀលថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពកំពស់ទឹកភ្លៀង និងជួយសម្រួលចរាចរណ៍លើដងផ្លូវជាតិលេខ៤ នៅចំណុចស្ពានស្ទឹងសំរោង ត្រង់ចន្លោះ គីឡូម៉ែត្រ លេខ : ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។