ព្រះសីហនុ៖ អនុវត្តបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនឹងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ បានត្រៀមកម្លាំងអន្តរាគមន៍ មធ្យោបាយ គ្រឿងបំពាក់ផ្សេងៗ ដើម្បីចូលរួមសហការជួយសង្រ្គោះប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយសារគ្រោះមហន្តរាយធម្មជាតិជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ។