You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកភ្លៀងនៅចំណុចស្ពានស្ទឹងសំរោង

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកភ្លៀងនៅចំណុចស្ពានស្ទឹងសំរោង

ព្រះសីហនុ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកភ្លៀងនៅចំណុចស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រ លេខ ១១៥-១១៦ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

បបច្ចុប្បន្នស្ថានភាពទឹកមានកម្ពស់ ៥,២៨ ម៉ែត្រ និងបានស្រកចុះបណ្តើរៗទៅវិញ អស់ ពីលើថ្នល់ជាតិ ចំពោះការធ្វើដំណើរទៅ និងមកទាំងរថយន្តតូច ធំចរាចរណ៍ជាធម្មតានៅចំណុចស្ពានស្ទឹងសំរោង ។