You are currently viewing ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីភាពក្នុងពិធីខួបលើកទី២៩ ទិវាកំណើតកងរាជអាវុធហត្ថ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីភាពក្នុងពិធីខួបលើកទី២៩ ទិវាកំណើតកងរាជអាវុធហត្ថ

កំពង់ឆ្នាំង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាកងរាជអាវុធហត្ថ ខួបលើកទី២៩ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២២) និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសេនាធិការដ្ឋាន និងសមិទ្ធផនានាបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។