ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានរៀបចំពិធីប្រជុំត្រួតពិនិត្យ ពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដាក់ទិសដៅសម្រាប់អនុវត្តបន្ត។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងលោក មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក សរុប ១៦នាក់។