បាត់ដំបង៖ នៅវេលាម៉ោង ១៧ និង ០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចាប់ខ្លួនជនត្រូវចោទ ០១ នាក់ ឈ្មោះ ទួត រ៉ាសែត ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៤៧០ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២ របស់លោក ចាប តុលា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនត្រូវចោទកំពុងរៀបចំបំពេញនីតិវិធីដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។