You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នាំយកបច្ច័យ និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ចំនួន ១២ វត្ត

តំណាងលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នាំយកបច្ច័យ និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ចំនួន ១២ វត្ត

ក្រចេះ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោចខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ ជាតំណាងលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទនាំយកទៀនវស្សាទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមវត្តអូរគ្រៀង និងបាននាំយកបច្ច័យ និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគដែលជាការចូលរួមរបស់ នាយទាហាន នាយទាហានរងអាវុធហត្ថទាំងអស់ ដែលចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រគេនព្រះសង្ឃ ចំនួន ១២ វត្តក្នុងឃុំ ចំនួន ០៣ឃុំ(ឃុំក្បាលដំរី,ឃុំអូរគ្រៀង និងឃុំអូរកណ្ដៀរសែនជ័យ) ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដោយវត្តនីមួយៗទទួលបាន ទៀនព្រះវស្សា ចំនួន ១គូ, អង្គរ ៥០ គឺឡូ, ទឹកស៊ីអ៊ីវ ០១ យួរ, ទឹកត្រី ០១ យួរ, មី ០៤ កេស, ទឹកបរិសុទ្ធ ០២ កេស, ទឹកដោះគោខាប់ ០៦ កំប៉ុង, ស្ករស ០១គីឡូក្រាម, ស្លាដក់ ០១ គូរ, ថវិកា ៣៥០,០០០៛(សាមសិបប្រាំម៉ឺនរៀល) សរុបគិតជាថវិកា ក្នុងវត្តៗអស់ ១,៣៩០,០០០៛។

និងជូនថវិកាតាអាចារ្យ តាជីយាយជី ចំនួន ៣០នាក់ ម្នាក់ៗ ចំនួន ២០,០០០៛ ថវិកា សរុបទាំងអស់ ចំនួន ១៧,២៨០,០០០រៀល(ដប់ប្រាំពីរលានមួយភឺប្រាំបីម៉ឺរៀល) ។