You are currently viewing កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ៖ ដោយយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២ វេលាម៉ោង ១០និង៣០នាទី កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ត្រី នាង គង់ហ៊ាន ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរ នៅចំណុចបរិវេនវត្តកែងភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ប្រតិបត្តិការនេះមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ។

កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។