You are currently viewing អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង ៧នាក់

អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង ៧នាក់

កំពង់ចាម៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបានទទួលព័ត៌មានថាមានករណីលេងល្បែងស៊ីសងខុសច្បាប់ ( លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិ ថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ដោយយោងបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីដឹកនាំផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃ អយ្យាការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះធ្វើការបង្រ្កាបលើករណីខាងលើនៅចំណុចភូមិឃុំខាងលើ ហើយបានឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ ព្រមទាំងបានចាប់យកវត្ថុតាងរួមមានបៀចំនួន ៥០ហ៊ូ, ទូរស័ព្ទដៃចំនួន ០៤គ្រឿង, ប្រាក់រៀលចំនួន ៤,៤៨០,០០០រៀល, ម៉ូតូចំនួន ០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកម្លាំងជំនាញកំពុងចាត់តាមនីតិវិធី ។