You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គបង្រៀនការបញ្ជូនពត៌មានតាមប្រពន្ធ័បច្ចេកវិទ្យាទំនើប

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គបង្រៀនការបញ្ជូនពត៌មានតាមប្រពន្ធ័បច្ចេកវិទ្យាទំនើប

កំពង់ស្ពឺៈ ដើម្បីធានាបានរាល់របាយការណ៏ និងគ្រប់រូបភាពការងារ ប្រិត្តិបិត្តិការរបស់កងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គបំប៉ននាយទាហាន នាយទាហានរង នៅមុខវិជ្ជា
ការបញ្ជូនពត៌មានតាមប្រពន្ធ័ពត៌មានបច្ចេកវិជ្ជាថ្មី និងទំនើបរួមមាន៖ Gmail,yahoo ,Telegram,whatsapp និងZelo ដើម្បីងាយស្រួលដល់ដំណើរការនៃការរាយការណ៏គ្រប់សភាពការណ៏ដែលកំពុងកើតមានក្នុងមូលដ្ឋានរបស់អង្គភាពនីមួយៗ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០១៦ លោកនាយចំណង់ ម៉ុន សំអាត ជាគ្រូឧទ្ទេសនាម របស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងដោយបង្ហាញថា ការប្រើប្រាស់នៅប្រពន្ធ័បញ្ជូនពត៌មានទំនើប គឺជាមនុស្សទាន់សម័យ និងធ្វើការងារបានទាន់ពេលវេលា ដែលយើងជាកងកម្លាំងម្នាក់ៗត្រូវតែចេះ និងកាន់តែដឹងអំពីផលប្រយោជន៏នេះ ។ ហើយគ្រប់រូបភាព និងរបាយការណ៍ដែលយើង ចុះប្រតិបត្តិការ បង្ការ បង្ក្រាប និងសង្រ្គោះតែងតែត្រូវរាយការណ៏គ្រប់សភាពការណ៏ដែលកើតមានក្នុងមូលដ្ឋាន ។
លោកម៉ុន សំអាត បានលើកឡើងទៀតថា ការចេះប្រើប្រាស់គ្រប់កម្មវិធីបញ្ជូនពត៍មាន និងរបាយការណ៏នានា បានបញ្ជាក់ថាយើងជាកងកម្លាំងមានភាពស៊ីវីល័យក្នុងប្រពន្ធ័អេឡិចត្រូនិចទំនើប ស្របតាមការចាំបាច់របស់អង្គភាព ហើយការបញ្ជូនពត៌មានបានលឿនមានន័យថា ថ្នាក់ដឹកនាំរបស់អង្គភាព ក៏អាចងាយដាក់ចេញនៅវិធានការ បង្ការ បង្ក្រាប និងសង្គ្រោះ ចំគោលដៅដោយប្រាកដ និងឆាប់រហ័ស ។
លោកគ្រូឧទ្ទេសបញ្ជាក់ចុងក្រោយទៀតថា ការបង្រៀននិងលើកយកមកបង្ហាញពេលនេះគឺជាការចែករំលែកពីអ្នកចេះច្រើន ឲ្យមកបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចមកបង្រៀនអ្នកមិនចេះសោះ ដើម្បីឲ្យការងាររបស់អង្គភាពមានការរីកចម្រើនផងដែរ ។
សូមបញ្ជាក់ថា ដោយសារការគិតគូពីអង្គភាពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមទើបបើកឲ្យមានវគ្គបំប៉នជាប្រចាំដើម្បីឲ្យកម្លាំងអាវុធហត្ថមានទាំងកម្លាំងកាយ ស្មារតី វិជ្ជាជីវៈ គុណភាពដែលធានា ដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ហើយការហ្វឹកហ្វឺននិងបំប៉ននេៈបានធ្វើឲ្យថាមពល មានកម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើជាតិមាតុភូមិនៃយើង។
ចំពោះ វគ្គនេៈមានរយៈពេល ១៥ថ្ងៃ ស្មើនិង ៧២ម៉ោង ដែលមានមុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា បទវិន័យទូទៅ និងវិជ្ជាជីវៈកងរាជអាវុធហត្ថផងនោៈដែរ ៕
c1

c2

c3

c4

c5