កោះកុង៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំប្រជុំការអនុវត្តតួនាទីភារកិច្ច និងដាក់ទិសដៅការងារបន្ត ដោយមានសមាសភាពចូលរួមមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរទាំង០៧និងនាយការិយាល័យចំណុះ។