កណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយបានការណែនាំចង្អុលបង្ហាញពី លោក មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេរ ចំនួន២គ្រួសារ៖
១-លោក អនុសេនីយ៍ឯក មន ស៊ីណង ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ទទួលបានថវិកា ចំនួន ២,១១៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ។
២-លោក អនុសេនីយ៍ត្រី ប៊ូ សុភ័ស្ត ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ទទួលបានថវិកា ចំនួន ១,៥៣៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតស្ថិតនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម។ ក្នុងឱកាសនោះដែរ ក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់មហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។