You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំការងារកងរាជអាវុធហត្ថ និងផែនការណែនាំ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំការងារកងរាជអាវុធហត្ថ និងផែនការណែនាំ

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំការងារកងរាជអាវុធហត្ថ ថ្នាក់ប្រធានមន្ទីរ និងមេបញ្ជាការក្រុង ស្រុក ក្រោមអធិបតីភាព លោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលលើការងារកសាងកម្លាំង ដែលកិច្ចប្រជុំស្តីអំពីការវាយតំលៃដល់នាយ នាយរង និងពលអាវុធហត្ថ ដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងការកសាងអង្គភាពអោយមានការរីកចម្រើន។
ក្នុងកិច្ចប្រជុំនោះដែរ លោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ បានមានប្រសាសន៍ថា ប្រធានអង្គភាពនីមួយៗ ត្រូវតាមដានពីសកម្មភាពនិងកក្ខណ:សម្បត្តិសមាជិករបស់ខ្លួនដូចជា សកម្មនិងការងារ មានសីលធម៌ស្អាតស្អំ មិនប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់រដ្ឋ មានស្មារតីឧស្សាហ៍ព្យាយាម ក្លាហានក្នុងការប្រយុទ្ធ និងមានស្នាដៃល្អក្នុងការកសាងអង្គភាព មានសាមគ្គីភាព និងទំនាក់ទំនងល្អជិតស្និតជាមួយមហាជន និងមានស្មារតីស្នេហាជាតិខ្ពស់។
លោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ មានប្រសាសន៍បន្តទៀតថា លក្ខណ:សម្បត្តិទាំងអស់នេះហើយដែលប្រធានអង្គភាពនីមួយៗ ត្រូវធ្វើសំណើរសុំប័ណ្ណសរសើរ ឬលិខិតសរសើរ និងគ្រឿងឥស្សរិយយស ដើម្បីជូនដល់ពួកគាត់។
លោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ បានមានប្រសាសន៍បន្តទៀតថា រាល់ក្នុងមួយឆ្នាំម្តង ប្រធានអង្គភាពត្រូវវាយតំលៃ និងពិនិត្យលក្ខណ:សម្បត្តិ ហើយស្នើសុំប័ណ្ណសរសើរ ឬលិខិតសរសើរ និងគ្រឿងឥស្សរិយយស ដល់បុគ្គលនោះតាមឋានានុក្រម។
d1

d2

d3

d4

d5

d6