ព្រះសីហនុ៖ នៅវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ០៨នាក់ និងវត្ថុតាងពាក់ព័ន្ធ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបានចុះបង្រ្កាបចំនួន ០២លើក ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។