តាកែវ៖ នៅវេលាម៉ោង១៣:៥០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ ដឹកលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅរោងស័ង្កសីចំណុចភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ជាបន្តបន្ទាប់ និង ចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។