ភ្នំពេញ៖ នៅបន្ទប់សវនាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអនុញ្ញាតឱ្យលោក Nhouvnanasak Niko ប្រធានគម្រោង ធ្វើទីលានបាល់ទាត់ហ្វីហ្វា ជួបសម្តែងការគួរសមពិភាក្សាការងារ ស្តីពីការធ្វើទីលានបាល់ទាត់ ទូទាំង២៥ រាជធានី-ខេត្ត ។