ត្បូងឃ្មុំ៖ នៅវេលាម៉ោង ២០:៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមុត ខេត្តត្បូងឃ្មុំ ដឹកនាំលោកវរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ បានដឹកនាំកម្លាំងសហការជាមួយកម្លាំង កងអនុសេនាធំការពារតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ប្រចាំ X១៦ ចុះបង្ក្រាបបទល្មើសរត់ពន្ធម៉ូតូខុសច្បាប់ នៅភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លទ្ធផលឃាត់រថយន្តសាំងយ៉ុងពណ៌ស ស្លាកលេខភ្នំពេញ ២AS-៥៨៩០(ម្ចាស់គេចខ្លួនបាត់)ដឹកម៉ូតូគេចពន្ធទៅប្រទេសវៀតណាម ចំនួន ០៧គ្រឿងឃាត់ខ្លួនអ្នកបើកបរ និងប្រូឡានចំនួន ០២នាក់ រថយន្ត និងម៉ូតូប្រគល់ឲ្យមន្ត្រីគយចាត់ការតាមនីតិវិធី ។