You are currently viewing វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ និងគ្រួសារ

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ និងគ្រួសារ

កណ្តាល៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ដោយបានការណែនាំចង្អុលបង្ហាញពី លោក មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ នាំយកថវិកា និងគ្រឿងឧបភោគបរិភោគប្រគល់ជូនគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន និងមានជំងឺ ចំនួន៣គ្រួសារគឺលោក អនុសេនីយ៍ត្រី រស់ សារុម ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង មានជំងឺវះឆ្អឹងត្រគាគកំពុងសំរាកព្យាបាល ទទួលបានថវិកា ចំនួន១,៩១៥,០០០រៀល និងគ្រឿងឧបភោគបរិភោគ, លោកអនុសេនីយ៍ឯក ចាន់ វណ្ណដា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ មានជំងឺទឹកនោមផ្អែម កំពុងសំរាកព្យាបាលទទួលបានថវិកា ចំនួន ២,២២៥,០០០រៀល និងគ្រឿងឧបភោគបរិភោគ និងគ្រួសារលោក ពលបាលឯក ប៉ែន បញ្ញា បុគ្គលិកការិយាល័យបញ្ជូនសារ មន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន ទើបនឹងសម្រាលកូន បានទទួលថវិការចំនួន ១,១០០,០០០រៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។