កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហឿន មាស មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានសហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ បង្រ្កាបបទល្មើសនេសាទត្រង់ចំណុចកោះក្ងាន ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានចាប់យករបាំងសាច់អួនចំនួន០៩កន្លែង ប្រវែង១៥០ម៉ែត្រ, លូសាច់អួនចំនួន០៩មាត់, បង្គោលចំនួន៤០០ដើម, លែងត្រីចំរុះចំនួន១០គីឡូក្រាម សម្ភារៈ និងវត្ថុតាង បានបំផ្លាញនៅនឹងកន្លែង។