ពោធិ៍សាត់៖ នៅវេលាម៉ោង៨.៤០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅ ចំណុចលេខ(០៤១៥០៧៨.១៣៩០២៦៨)ស្ថិតនៅភូមិទី៥ ឃុំកំពង់លួង និងចំណុចលេខ(០៤១៦១៥៩.១៣៩០១០០)ស្ថិតក្នុងភូមិ កំពង់ភ្នាស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្រ្កាបបានរបាំងសាច់អួនចំនួន ៦ខ្សែ ស្មើនឹង២,១០០ម៉ែត្រ,ក្បាលបរ ចំនួន៦គ្រឿង, បង្គោលចំនួន២៥០ដើម, លែងត្រីចម្រុះចំនួន១៩គីឡូក្រាម វត្ថុតាងទាំងអស់កាប់បំផ្លាញចោលនៅនឹងកន្លែង។