You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងការផ្ទេរ-ប្រគល់យោធិននៃអង្គភាពជំនាញឯកទេសសុនខ

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងការផ្ទេរ-ប្រគល់យោធិននៃអង្គភាពជំនាញឯកទេសសុនខ

កំពង់ឆ្នាំង៖ ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងការផ្ទេរ-ប្រគល់យោធិននៃអង្គភាពជំនាញឯកទេសសុនខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ)។