ស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង, ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងនិងលោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែកព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទានមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤វត្ត រួមមាន វត្តឧត្តមសាមគ្គី, វត្តស្វាយទទ្ទឹម, វត្តទួលសុក្រំស្ថិតស្រុករមាសហែ និងវត្តប្រជុំអង្គស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងនោះវត្តនីមួយៗលោកឧត្តមសេនីយ៍បានប្រគេនទេយ្យទាន ចំនួន ១៥ មុខរួមមានអង្ករ ១បាវ, មីម៉ាម៉ា ៥កេស, ទឹកដោះគោខាប់ ១កេស, ត្រីខ ១កេស, ទឹកក្រូច ៥កេស, ទឹកផ្លែឈើ ៥កេស, ទឹកត្រី ៥យួ, ទឹកស៊ីអ៊ីវ ៥យួ, ទឹកសុទ្ធ ៥កេស, ស្ករស ៥គីឡូក្រោម, ប៊ីចេង ៥គីឡូក្រោម, តែ ១ដុំ, ធូប ១ដុំ, ទៀន ១ដុំ, នំធុង ២ធុង, ទៀនព្រះវស្សាចំនួន ១គូ។ ប្រគេនសាដកព្រះសង្ឃ ចំនួន ៣៣អង្គ ស្មើនិង៣៣សាដក, ជូនយាយជី តាជី អស់បច្ច័យ: ៧០០,០០០ រៀល សរុបការចំណាយទាំង ៤វត្ត អស់បច្ច័យ: ១២,២០៨,០០០ រៀល ៕