ឧត្តរមានជ័យៈ នៅវេលាម៉ោង ១៤ និង០០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនស្ត្រីជាមេកន្ទុយលេខម្នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅចំណុចភូមិថ្នល់កែង ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
បើតាមប្រភពពត៌មានពីលោក វ៉ាន់ តូច មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ស្ត្រីជាមេកន្ទុយលេខ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ អ៊ុំ សីហា ភេទ ស្រី អាយុ៤០ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុថហត្ថបានធ្វើការចាប់យកវត្ថុតាងមយយចំនួនរួមមានៈ
០១. ឯកសារកត់លេខឆ្នោត ចំនួន០៥សន្លឹក
០២. សន្លឹកកាបោនពណ៌ខៀវ ចំនួន០៤សន្លឹក
០៣. សៀវភៅកត់ឈ្មោះអ្នកទិញឆ្នោត ចំនួន០២ក្បាល
០៤. ទូរសព្ទ័ដៃ ចំនួន០១គ្រឿង
០៥. ប៊ិច ចំនួន០៦ដើម
០៦. ហ្វឺត ចំនួន០១
០៧. បន្ទាត់ ចំនួន០១
០៨. ម៉ាស៊ីនគិតលេខ ចំនួន០១
០៩. ប្រាក់រៀលចំនួន ៣២៦.០០០រៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។