កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អនុសេនីយ៍ទោ ហឿន មាស មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ សហការជាមួយកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទត្រង់ចំណុចកោះក្ងាន ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានចាប់យករបាំងសាច់អួន ចំនួន០៥កន្លែង ប្រវែង៧០០ម៉ែត្រ, លូសាច់អួនចំនួន០៥មាត់, បង្គោលចំនួន៤០០ដើម, លែងត្រីចំរុះចំនួន១០គីឡូក្រាម សម្ភារៈ និងវត្ថុតាងបានបំផ្លាញនៅនឹងកន្លែង។