ក្រចេះៈ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ វិធានការផ្ទៃក្នុងកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៌ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ
និងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំចល័តចល័តលេខ១០ នាយការិយាល័យ និងពលអាវុធហត្ថ សរុបចំនួន៧៦នាក់។
បន្ទាប់មក ឯត្តមមេបញ្ជាការបានមានប្រសាសន៍បង្ហាញឬផ្សព្វផ្សាយពីការបង្រឹងការសាមគ្គីឯភាពផ្ទៃក្នុង អ.ហ ទៅលើ ទស្សនៈ គោលជំហរ និងសកម្មភាពឲ្យស្របគ្នា គឺតួនាទីភារៈកិច្ចលក្ខន្តិកៈ បទវិន័យ របស់ មេបញ្ជាការ អ.ហ លើផ្ទៃប្រទេស បានដាក់ចេញនូវវិធានការផ្ទៃក្នុងទាំង ០៩ ចំណុចដូចខាងក្រោម៖
១-ចំពោះអាវុធហត្ថណាដែលជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន
២-ធ្វើការត្រួតពិនិត្យ និងអនុវត្តច្បាប់ចំពោះអ្នកប្រើប្រាស់អាវុធខុសច្បាប់
៣- ធ្វើការត្រួតពិនិត្យបុគ្គលិក អាវុធហត្ថណា ដែលអនុវត្តមានគ្មានមូលហេតុសមស្របលើសពី១៥ថ្ងៃ
៤-អនុវត្តច្បាប់ចំពោះ អាវុធហត្ថណា ដែលយកតួនាទីទៅប្រព្រឹត្តណ៍អំពើពុករលួយ
៥-ធ្វើការអប់រំតម្រង់ទិស អាវុធហត្ថណា ដែលប្រើប្រាស់ប្រព័ន្ធសង្គម facebook
៦-អប់រំ ណែនាំ អាវុធហត្ថណា ដែលប្រើប្រាស់ស្លាកលេខ (ខ.ម)
៧-ណែនាំអំពីការ ដើរហើរសេរី
៨-លើកកម្ពស់ស្មារតីគោរពច្បាប់ចរាចរណ៏ផ្លូវគោក
៩-ណែនាំ អាវុធហត្ថ ទាំងអស់អំពីការឆ្លើយឆ្លង និងអ្នកសារព័ត៌មាន។