You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង សហការបង្ក្រាបទីតាំងលាក់ទុកឈើល្មើសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង សហការបង្ក្រាបទីតាំងលាក់ទុកឈើល្មើសច្បាប់

ឧត្តរមានជ័យៈ នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដោយមានការស្នេី សុំពីលោក សោ សុភ័ក្រ្ត ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តឧត្តរមានជ័័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង ដឹកនាំ អនុសេនីយ៍ឯក សែ បឿន មេបញ្ជាការរងក្រុងសំរោង សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈេីខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបករណិីលាក់ទុកឈើល្មើសច្បាប់០១លើក នៅក្នុងចំការដោយគ្មានម្ចាស់ ស្ថិតនៅចំណុច ភូមិគោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នេះបើយោងតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ម៉ាសុីនជ្រៀកឈេ ីចំនួន០១គ្រឿង
០២. ឈេីចំនួនប្រណិតមានចំនួន៣០២ដុំ ស្មេីនិង៣៧១គីឡូក្រាម។

ជនសង្ស័យ និងវត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។
%e1%9e%9c%e1%9f%a1

%e1%9e%9c%e1%9f%a2

%e1%9e%9c%e1%9f%a3

%e1%9e%9c%e1%9f%a4

%e1%9e%9c%e1%9f%a5