ក្រចេះ៖ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារកងរាជអាវុធហត្ថខេត្តក្រចេះ ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ជូនក្រុមគ្រួសារសព លោក វរសេនីយ៍ត្រី កែវ សុផល អនុប្រធានមន្ទរ ភស្ដុភារ ដែលបានទទួលមរណៈភាពកាលពីពេលកន្លងទៅ ថវិកាមូលនិធិមហាគ្រួសារមានចំនួន ២៨,៦៣៨,៥០០ រៀល (ម្ភៃប្រាំបីលាន ប្រាំមួយសែន បីម៉ឺន ប្រាំបីពាន់ ប្រាំរយរៀល)។