កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារអប់រំបណ្តុះបណ្តាលនិងហ្វឹកហ្វឺន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញបើកបរអូប័រ និងការងារសង្រ្គោះគ្រោះមហន្តរាយ ដែរមានសិក្ខាកាមចំនួនសរុប៦០នាក់ សិក្សារយៈពេល ៧ថ្ងៃ ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ នាយកមជ្ឍមណ្ឌល នាយកវិទ្យាស្ថាន នាយករង យោធាចារ្យ លោក ឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ ជាច្រើននាក់ទៀតផងដែរ៕