មណ្ឌលគិរីៈ នៅវេលាម៉ោង២០ និង១០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពេជ្រាដា បានធ្វើការឃាត់រថយន្តដឹកឈើល្មើសច្បាប់ចំនួន០១គ្រឿង ស្ថិតនៅចំណុច ភូមិពូលូង ឃុំរមនា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
នេះបើយោងតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ
កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនល្មើសចំនួន០១នាក់។
បន្ថែមពីនោះដែរ ភ្នាក់ងារ បានបញ្ជាក់ទៀតថា កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទ ឈើបេង និងគគីរ ពេញមួយរថយន្ត (មិនទាន់វាស់វែង)។
ជនសង្ស័យ និងវត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។