ភ្នំពេញ៖ នៅក្រសួងការពារជាតិ រសៀលថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយតួនាទីភារកិច្ចគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមានតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការចូលរួមពីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ។