កំពង់ចាម៖ នៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៩៦ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកសង្កែលិច ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្កកំពង់ចាម កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ ចេញដោយចៅក្រមស៊ើបសួរ សាលាតំបូងខេត្តត្បូងឃ្មុំ ឈ្មោះ ញិល ប៊ុនលី ដោយបានឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ឈ្មោះ រ៉ុន ម៉េងហួរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកសង្កែលិច ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បច្ចុប្បន្នមន្ត្រីជំនាញបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។