You are currently viewing កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡា អ៊ឹមរ៉ន បានឃាត់ខ្លួនជនសង្ស័យម្នាក់កំពុងជូញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងស្នោរ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ជនសង្ស័យមានឈ្មោះ ថន ថៃ ហៅឆៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន៣៦កញ្ចប់ ទំងន់២២,៣០ក្រាម ថ្លឹងទាំងសំបក, ទូរស័ព្ទ ០១គ្រឿង និងម៉ូតូ០១គ្រឿង។     បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញចាត់ការតាមនីតិវិធី ។